ទាញយកកម្មវិធី BlueStacks Android application player Offline installer ពី Official Page
មិត្តទាំងអស់គ្នាប្រហែលជាធ្លាប់ស្គាល់ហើយមែនទេនូវកម្មវិធីមួយឈ្មោះថា Bluestacks ថ្ងៃនេះខ្ញុំក៏សូមណែនាំសម្រាប់អ្នកដែលមិនទាន់ស្គាល់ផងដែរ កម្មវិធី Bluestacks app Player ជាកម្មវិធីដែលអនុញ្ញាតឲ្យយើងដំណើរការកម្មវិធី និងហ្គេមរបស់ទូរស័ព្ទស្មាតហ្វូនដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android នៅលើកុំព្យូទ័ររបស់យើង កម្មវិធីនេះត្រូវបានពេញនិយមប្រើប្រាស់យ៉ាងខ្លាំងសម្រាប់អ្នក អត់មានទូរស័ព្ទស្មានហ្វូនប្រើដូចជាខ្ញុំជាដើម ហាសហាប្រាប់តាមត្រង់រាល់ង៉ៃបានកម្មវិធីនេះហើយសម្រាប់ដំណើរការហ្គេមមួយចំនួនពេលអប់ផ្សុក ដូចជា HayDay ឬ Clash of Clans ជាដើម . វាអាចដំណើរកម្មគ្រប់កម្មវិធីរបស់ Android ដូចនេះអស់បារម្ភហើយអត់លុយទិញទូរស័ព្ទ ក៏អាចលេងហ្គេម និងប្រើប្រាស់កម្មវិធីរបស់ទូរស័ព្ទបានដែរ ៕ គិតដល់ពេលនេះកម្មវិធី BlueStacks App Player ចេញដល់កំណែរ 0.8.12.3119 ហើយដែលប្រើប្រាស់ Android 4.0.4 បើគិតត្រឹមថ្ងៃទី ១០ ខែ០៨ ឆ្នាំ ២០១៤ ៕
តែមានបញ្ហាមួយសម្រាប់អ្នកទាញយកពី Official page គឺយើងអាចទាញយកបានតែកម្មវិធីដែលជាលក្ខណៈ Web Installer ប៉ុណ្ណោះពោលគឺវាត្រូវការ Internet ដើម្បីអាចធ្វើការដំឡើងបានរាល់ពេលដំឡើងម្តងៗហើយវាប្រើពេលយូរទៀតផង ហើយបើចង់កូពីដំឡើងឲ្យមិត្តភក្កិក៏ពិបាកដែរព្រោះវាមិនអាចដំឡើងបានតេបើកុំព្យូទ័រមិត្តភក្កិយើងគ្មាន Internet ដូចនេះដើម្បីកុំឲ្យខាតពេលក្នុងការដំឡើងម្តងៗ ខ្ញុំសូមណែនាំឲ្យមិត្តទាំងអស់គ្នាទាញយក BlueStacks App Player ជាលក្ខណៈ Standalone Setup វិញ ។ សំនួរសួរថាមិនចុះធ្វើម៉ិចទើបអាចដោនឡូត File Offline Setup BlueStacks ពី Official Page បាន ?
ហាសហាឥឡូវនេះខ្ញុំនឹងដាក់ Link ដើម្បីឲ្យអ្នកទាំងអស់គ្នាអាចធ្វើការដោនឡូតចេញពី Official Page តោះកុំឲ្យថាខ្ញុំតាប៉ែឡែច្រើនពេកទៅ Download ទាំងអស់គ្នាណាខាងក្រោមជា Link សម្រាបធ្វើការដោនឡូត នេះជា Version ចុងក្រោយ គឺ BlueStacks HD AppPlayerICS setup 0.8.12.3119 ៖
Post a Comment Blogger Disqus