បិទផ្ទាំងផ្សាយពាណិជ្ជកម្មរបស់ KMPlayer មិនឲ្យដំណើរការពេលចាប់ផ្តើមកម្មវិធី
កម្មវិធី KMPlayer ជាប្រភេទកម្មវិធី Player ដ៏មានប្រជាប្រិយភាពមួយដែលអាចធ្វើការ Play ប្រភេទ Video បានច្រើនប្រភេទ និងមានភាពងាយស្រួលក្នុងការប្រើប្រាស់បំផុត ជាពិសេសការប្រើប្រាស់ Keyboard Control ដើម្បីបញ្ជាកិច្ចការផ្សេងៗ ដូចជាការដំឡើង ឬបន្ថយសំលេង ការខាវីដេអូជាដើម ។
ប៉ុន្តែអ្នកដែលនិយមប្រើប្រាស់កម្មវិធីមួយនេះតែងជួបនូវបញ្ហាមួយ គឺនៅពេលដែល Computer ប្រើប្រាស់ internet កម្មវីធីនេះតែងតែលោតចេញនូវផ្ទាំងផ្សាយពាណិជ្ជកម្មនៅផ្នែកខាងស្តាំ (Right side bar or Right Panel) ដែលធ្វើឲ្យដំណើរការរបស់កម្មវិធីមានការយឺតយ៉ាវ និងមានភាពរំខាន ៕
ថ្ងៃនេះដែរខ្ញុំនិងណែនាំអ្នកទាំងអស់គ្នាក្នុងការបិទដំណើរនៃផ្ទាំងរំខានមួយនេះ សូមអនុវត្តន៍តាមជំហ៊ានខាងក្រោមនេះ ៖
- ចូលទៅកាន់ Start menu រួចស្វែងរក Notepad បន្ទាប់មក Right Click ហើយចុចលើ Run as Administrator សូមមើលរូប
- បន្ទាប់មកសូមបើក File មួយឈ្មោះថា Host ដែលស្ថិតនៅក្នុងទីតាំងនេះ ៖ C:\Windows\System32\drivers\etc ដោយចុចលើ File បន្ទាប់មកចុចលើ Open ហើយទោះស្វែងរក file Host តាមទីតាំងនេះ
បើសិនជាអ្នកចូលមកដល់ទីតាំងនេះហើយមិនឃើញមាន File អ្វីនោះ ត្រង់ Filetype សូមជ្រើសរើសយក All Files(*,*) សូមមើលក្នុងរូប ៕
- បន្ទាប់ពីបើក File រួចនៅជួរខាងក្រោមបំផុតសូមវាយបន្ថែមដូចខាងក្រោម
127.0.0.1 player.kmpmedia.net
បន្ទាប់មកសូមធ្វើការ Save ហើយបិត File នោះ សូមមើលរូបភាព
ឥឡូវនេះសាកបើកកម្មវិធី KMPlayer ម្តងទៀតតើវាលោតចេញមកទៀតអត់ ?
ចុចទីនេះដើម្បីទាញយកកម្មវិធី KMPlayer Version 3.9.0.126
សូមចែករំលែកទៅកាន់មិត្តភក្កិទាំងអស់គ្នា :D
Post a Comment Blogger Disqus