សព្វថ្ងៃការប្រើប្រាស់ខ្មែរយូនីកូដត្រូវបានអ្នកប្រើប្រាស់កុំព្យូទ័រទាំងឡាយប្រើប្រាស់ បានយ៉ាងទូលំទូលាយ និងបានជួយសម្រួលដល់ការងារជាច្រើនឲ្យមានភាពងាយស្រួល ព្រោះការប្រើខ្មែរយូនីកូអ្នកប្រើប្រាស់អាច សរសេអត្ថបទបានលឿនជាងការប្រើប្រាស ខ្មែរលីមូន ហើយជាពិសេស ខ្មែរយូនីកូដមាន Font ជាច្រើនហើយមានភាពស្រស់ស្អាតទៀតផង ។ ប៉ុន្តែបញ្ហាមួយដែលគេតែងជួបប្រទះ នោះគឺ Khmer Unicode មិនសូវ Support ជាមួយកញ្ចប់កម្មវិធីរបស់ Adobe ជាពិសេសគឺ Adobe Photoshop ដែលជាកម្មវិធីដែលពេញនិយមក្នុង ការកាត់ត បង្កើត និងកែរូបភាពជាដើម ។ តាមធម្មតាដើម្បីប្រើប្រាស់ខ្មែរយូនីកូដនៅក្នុង Photoshop បានគេត្រូវប្រើប្រាស់ប្រភេទពុម្ពអក្សរ ដែល មានឈ្មោះផ្តើមដោយ (Kh) និង(NIDA) តែក៏វាមិនបានត្រឹមត្រូវល្អនោះដែរជាពិសេសជាមួយ Photoshop CS6. តែតាមការពិតការពិត Photoshop CS6 Support បានភ្ជាប់មកជាមួយនូវ Feature ថ្មីដែលធ្វើឲ្យវាដំណើការបានល្អជាមួយ Khmer Unicode ជាងកំណែមុនៗរបស់ Adobe ទៅទៀត ជាពិសេសវាអាចប្រើប្រាស់បានគ្រប់ប្រភេទរបស់ Khmer Unicode មិនថាប្រភេទ Khemr OS, NiDa, ឬ Kh នោះទេគឺអាចប្រើប្រាស់បានទាំងអស់។ ពេលនេះខ្ញុំនឹងណែនាំអំពីវិធីសាស្រ្តដែលអាចធ្វើឲ្យ Adobe Photoshop CS6 ប្រើ Khner Unicode បាន សូមធ្វើតាមជំហានខាងក្រោមនេះ ៖

១. សូមចាប់ផ្តើមកម្មវិធី Adobe Photoshop CS6 ហើយសាកល្បងវាយអក្សរខ្មែរដោយប្រើប្រាស់​ Font ប្រភេទ Khmer OS


២. សូមចូលទៅកាន់ Edit នៅក្នុង Menu Bar ហើយជ្រើសយក Preference -> Type ពេលនោះវាហ្នឹងលោតផ្ទាំង Preference ចេញមកនៅក្នុង Choose Text Engine Options សូមប្តូពី East Asian ទៅជា Middle Eastern ដោយចុចជ្រើសយក Middle Eastern ហើយសូមចុច OK

៣. បន្ទាប់មកសូមបិទកម្មវិធី Photoshop ហើយបើកឡើងវិញ ហើយសាកល្បងវាយពាក្យដដែលហើយប្រើ Font ដដែល និងសាកល្បងជាមួយ Font ដ៏ទៃទៀតរបស់ Khmer Unicode





សូមរីករាយជាមូយ Khmer Unicode លើ Adobe Photoshop របស់អ្នក ។

សូមអរគុណចំពោះការតាមដាន និងសូមអភ័យទោសរាល់កំហុសឆ្គងផ្សេងៗ។

អត្ថបទដោយ ចន្ទ ចិត្រ្តា
 
គ្រុយ វួចណៃ © 2013. All Rights Reserved. Shared by WpCoderX
Top