កម្មវិធី KMPlayer ជាប្រភេទកម្មវិធី Player ដ៏មានប្រជាប្រិយភាពមួយដែលអាចធ្វើការ Play ប្រភេទ Video បានច្រើនប្រភេទ និងមានភាពងាយស្រួលក្នុងការប្រើប្រាស់បំផុត ជាពិសេសការប្រើប្រាស់ Keyboard Control ដើម្បីបញ្ជាកិច្ចការផ្សេងៗ ដូចជាការដំឡើង ឬបន្ថយសំលេង ការខាវីដេអូជាដើម ។
 ប៉ុន្តែអ្នកដែលនិយមប្រើប្រាស់កម្មវិធីមួយនេះតែងជួបនូវបញ្ហាមួយ គឺនៅពេលដែល Computer ប្រើប្រាស់ internet កម្មវីធីនេះតែងតែលោតចេញនូវផ្ទាំងផ្សាយពាណិជ្ជកម្ម​នៅផ្នែកខាងស្តាំ (Right side bar or Right Panel) ដែលធ្វើឲ្យដំណើរការរបស់កម្មវិធីមានការ​យឺតយ៉ាវ និងមានភាពរំខាន ៕


ថ្ងៃនេះដែរខ្ញុំនិងណែនាំអ្នកទាំងអស់គ្នាក្នុងការបិទដំណើរនៃផ្ទាំងរំខានមួយនេះ សូមអនុវត្តន៍តាមជំហ៊ានខាងក្រោមនេះ ៖
- ចូលទៅកាន់ Start menu រួចស្វែងរក Notepad បន្ទាប់មក Right Click ហើយចុចលើ Run as Administrator សូមមើលរូប


- បន្ទាប់មកសូមបើក File មួយឈ្មោះថា Host ដែលស្ថិតនៅក្នុងទីតាំងនេះ ៖  C:\Windows\System32\drivers\etc ដោយចុចលើ File បន្ទាប់មកចុចលើ Open ហើយទោះស្វែងរក file Host តាមទីតាំងនេះ


បើសិនជាអ្នកចូលមកដល់ទីតាំងនេះហើយមិនឃើញមាន File អ្វីនោះ ត្រង់ Filetype សូមជ្រើសរើសយក All Files(*,*) សូមមើលក្នុងរូប ៕

- បន្ទាប់ពីបើក File រួចនៅជួរខាងក្រោមបំផុតសូមវាយបន្ថែមដូចខាងក្រោម
127.0.0.1 player.kmpmedia.net
បន្ទាប់មកសូមធ្វើការ Save ហើយបិត File នោះ សូមមើលរូបភាព


ឥឡូវនេះសាកបើកកម្មវិធី KMPlayer ម្តងទៀតតើវាលោតចេញមកទៀតអត់ ?



ចុចទីនេះដើម្បីទាញយកកម្មវិធី KMPlayer Version 3.9.0.126

សូមចែករំលែកទៅកាន់មិត្តភក្កិទាំងអស់គ្នា :D

Post a Comment Blogger Disqus

 
គ្រុយ វួចណៃ © 2013. All Rights Reserved. Shared by WpCoderX
Top