អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានស្គាល់រួចមកហើយនូវកម្មវិធីមួយនេះ​គឺកម្មវិធី LibreOffice  ដែលជាកម្មវិធីការិយាល័យដ៏ពេញនិយមមួយ និងប្រភេទកម្មវិធី Open Source ផងដែរ នៅក្នុងកញ្ចប់កម្មវិធីនេះ វាបានភ្ជាប់មកជាមួយកម្មវិធីក្នុងការិយាល័យជាច្រើន ដែលមានមុខងារអាចធ្វើការបានដូច Microsoft Office ដែរ លក្ខណៈពិសេសគឺវាបានភ្ជាប់មកជាមួយភាសាជាច្រើនដែលក្នុងនោះក៏មានភាសាខ្មែរ ផងដែរវាធ្វើការបានល្អណាស់ជាមួយភាសាខ្មែរ ដូចជាការកំណត់ Format ជាភាសាខ្មែរ ជាដើម ៕

ក្នុងកញ្ចប់កម្មវិធីនេះមានភ្ជាប់នូវមុខងារជាច្រើនដូចជា ៖
- Writer សម្រាប់គ្រប់គ្រងការងារធ្វើឯកសារ Word Processor មានមុខងារដូច MS-Word
Writer

- Calc គ្រប់គ្រងការងារតារាងទិន្នន័យ ដូចជា MS-Excel
Calc

- Impress ធ្វើស្លាយ show មុខងារដូចជា MS-PowerPoint
Impress

- Draw ធ្វើការគូររូបមូលដ្ឋាន ដូចជា MS-Paint
Draw

- Base គ្រប់គ្រង Database ដូចជា MS-Access
Base

- Math ធ្វើការសរសេររូបមន្តគណិតវិទ្យា
Math

- Charts ធ្វើការគ្រប់គ្រងស្ថិតិ

សូមទាញយកនៅទីនេះ ៖


បើចង់ដំឡើងជាភាសាខ្មែរសូម ចុចទីនេះ


Post a Comment Blogger Disqus

 
គ្រុយ វួចណៃ © 2013. All Rights Reserved. Shared by WpCoderX
Top