ឥឡូវនេះខ្ញុំសូមធ្វើការណៃនាំក្នុងការផ្លាស់ប្តូរ Interface របស់កម្មវិធី Microsoft office 2013 មកជាភាសាខ្មែរ សូមអនុវត្តន៍តាមជំហ៊ានខាងក្រោមទាំងអស់គ្នា ៖
១. Download ឯកសារនេះ
languageinterfacepack-x64-km-kh.exe សម្រាប់ Office 64bit version
languageinterfacepack-x86-km-kh.exe សម្រាប់ Office (x86) 32bit version

បន្ទាប់មកធ្វើការដំឡើង ។



២. បន្ទាប់ពីដំឡើងរួចរាល់សូមបើកកម្មវិធី Microsoft Office ណាមួយដូចជា Word 2013 ហើយចូលទៅកាន់ថេប : File => Options => Language


៣. បន្ទាប់មកនៅក្នុងប្រអប់ Choose Display and Help Language ចុចលើភាសាខ្មែរ ហើយចុច Set as Defualt ចុចទាំងពីផ្នែកទាំង Display & Help Language


៤. ចុច OK ហើយ OK ម្តងទៀតហើយសូមចាប់ផ្តើមកម្មវិធីឡើងវិញអ្នកនឹងទទួលបាន Microsoft Office 2013 ជាភាសាខ្មែរ


Microsoft Office Language Interface Pack 2013 - ខ្មែរ User Interface ដែលបានបកប្រែជាមួយសម្រាប់កម្មវីធី Microsoft Office 2013 នានាខាងក្រោម៖
Microsoft Excel® 2013
Microsoft OneNote® 2013
Microsoft Outlook® 2013
Microsoft PowerPoint® 2013
Microsoft Word® 2013


Post a Comment Blogger Disqus

 
គ្រុយ វួចណៃ © 2013. All Rights Reserved. Shared by WpCoderX
Top